បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភកុមារី អាយុ៨ឆ្នាំ នៅចំណុច ភូមិសំរោង ឃុំអូររំដួល ស្រុកភ្នំព្រឹក ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ០៣៖០០នាទីទៀបភ្លឺ ។
យោងតាមរបាយការណ៍ពីសមត្ថកិច្ចនគរបាលបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា ជនសង្ស័យឈ្មោះ មឿន.រឿន ភេទប្រុស អាយុ ៤៦ឆ្នាំ មកស្នាក់នៅបណ្តោះអាសន្នភូមិអូរតាសុខ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ជាកម្មករកាប់ដំឡូង បានចាប់រំលោភកុមារីរងគ្រោះឈ្មោះ ស.គ. អាយុ៨ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។
សមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក បានបញ្ជាក់បន្តថា ដោយម្តាយជនកុមារីរងគ្រោះបានអោយកូនស្រីដេកក្នុងមុងតែ២នាក់ជនសង្ស័យ ដូចនេះទើបជនសង្ស័យឆ្លៀតពេលធ្វើសកម្មភាពរំលោភកុមារីរងគ្រោះរហូតបានសម្រេចតែម្តង។
បច្ចុប្បន្ននេះ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់