ព័ត៌មានជាតិ

ក្រុមហ៊ុនឱសថអាមេរិក Merck អះអាងថាថ្នាំគ្រាប់របស់ខ្លួនមានប្រសិទ្ធភាព ប្រឆាំងវីរុសកូវីដ-១៩ បំប្លែងថ្មី រួមទាំង Delta

(អាមេរិក)៖ ក្រុមហ៊ុនផលិតឱសថអាមេរិក Merck បានឲ្យដឹងថាយោងតាមលទ្ធផលសិក្សាក្នុងមន្ទីរពិសោធន៍ថ្នាំគ្រាប់ឈ្មោះ molnupiravir ដែលខ្លួនកំពុងអភិវឌ្ឍ អាចមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនផ្សេងៗនៃជំងឺ COVID-19 រួមមានទាំងវីរុស Delta ដែលខ្លាំងជាងគេនោះផងដែរ ដោយអាចជួយអ្នកជំងឺឆាប់ជាស្បើយ។

ផ្អែកលើទិន្នន័យនៃការសិក្សា ថ្នាំ molnupiravir មានប្រសិទ្ធភាពខ្ពស់ នៅពេលឲ្យអ្នកជំងឺលេបកំលុងដំណាក់កាលដំបូង នៃការឆ្លងជំងឺ COVID-19។

តែបច្ចុប្បន្ន ក្រុមហ៊ុន Merck កំពុងធ្វើតេស្តដំណាក់កាលទី ៣ ចំនួនពីរផ្សេងគ្នាលើថ្នាំ molnupiravir ជាមួយដៃគូរបស់ខ្លួន គឺក្រុមហ៊ុន Ridgeback Biotherapeutics ដោយ ការធ្វើតេស្តសំខាន់មួយកំពុង ផ្តោតទៅលើប្រសិទ្ធភាពនៃការព្យាបាល និងមួយទៀតផ្តោតលើប្រសិទ្ធភាព នៃការទប់ស្កាត់៕

ប្រភព៖ Reuters

មតិយោបល់