ព័ត៌មានជាតិ

សល់តែ១០ថ្ងៃទៀតជិតការកូន ឪពុកខាងកូនស្រីចង.កសម្លាប់ខ្លួន

បាត់ដំបងៈ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ ធ្វើអត្តឃាតចង.កស្លាប់ខ្លួន នៅចំណុចក្រុមទី៤ ភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

ជនរងគ្រោះ ឈ្មោះ ថុង ហន ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិឃុំកើតហេតុ បានយកខ្សែគោ តប្រវែង១២ម៉ែត្រ ទៅចង.កសម្លាប់ខ្លួន នៅលើដើមសំបួរ ១ដើម កម្ពស់៤.៣០ម៉ែត្រខាងត្បូងផ្ទះរបស់ខ្លួន ចម្ងាយ២០ម៉ែត្រ នៅក្បែររបងដីជ្រុងលិច ឆៀងខាងត្បូង បណ្តាលឲ្យបាត់បង់ជីវិត។

តាមការត្រួតពិនិត្យកន្លែងកើតហេតុ និងសាកសព រួមទាំងការបំភ្លឺរបស់ឈ្មោះ ជុំ វឿន ភេទស្រី អាយុ៦៣ឆ្នាំ មានមុខរបរធ្វើស្រែ ដែលជាប្រពន្ធរបស់ជនរងគ្រោះ បានប្រាប់ថា ប្តីគាត់ មានបញ្ហាពីរឿងជិតការកូន ខ្លាចគ្មានម្ហូបឲ្យភ្ញៀវខាងកូនប្រុសហូបគ្រប់គ្រាន់ ហើយកន្លងមកធ្លាប់និយាយតែម្នាក់ឯង រឿងខាងស្រីឲ្យតែ១តុ និងថា ប្រពន្ធមិនចេះកើតទុក្ខសោ។

លុះព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ម៉ោង៦និង០នាទី ស្រាប់ឃើញប្តីចង.កដោយនឹងខ្សែគោ ជាប់ដើមសំបួរក្រោយផ្ទះរបស់ខ្លួន។

តាមរយៈការពិនិត្យសាកសព របស់លោកគ្រូពេទ្យ ឈ្មោះពេជ្រ ម៉ៅ ជាអនុប្រធានមណ្ឌលសុខភាពឃុំតាគ្រាម ស្រុកបាណន់ បានសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ចង.កដោយខ្លួនឯងមែន ទើបប្រគល់សពជូនប្រពន្ធ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់