ព័ត៌មានជាតិ

រថយន្ត​បុករះពីក្រោយ រងរបួសធ្ងន់ ខណៈដែលឈប់ម៉ូតូទិញទុ​យោ​ទឹក នៅខណ្ឌសែនសុខ!

ភ្នំពេញ: បុរសម្នាក់រងរបួសធ្ងន់ ខណ:ដែលឈប់ម៉ូតូចូលទៅទិញទុយោទឹក ស្រាប់តែមានរថយន្តមួយគ្រឿងរេចង្កូតមកបុកទាំងកម្រោល។

ករណីខាងលើបង្ករភ្ញាក់ផ្អើកាលពីម៉ោង​៨និង៣៥នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅ​ចំណុច ផ្លូវបេតុង(១០៥កា) ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

​អ្នកបើករថយន្តបង្ក​ឈ្មោះ នី ផានីនិត អាយុ​២២ឆ្នាំ មុខរបរ បើកបរ ស្នាក់នៅបន្ទប់ជួល ភូមិម័ល សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ អ្នករងរបួសធ្ងន់ឈ្មោះ សុខ ម៉ក់ អាយុ៤០ឆ្នាំ មុខរបរ ជាងទឹកភ្លើង ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ បុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកSUZUKI VIVA ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1K-8656 មកឈប់កន្លែងលក់ដូររកទិញទុយោទឹក ខណ:ដែលទិញហើយបានឈរក្បែរម៉ូតូចងទុយោ ពេលកំពុងចងស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ខៀវ លាយស ប្រភេទក្លុបជិត ពាក់ស្លាកលេខ ភ្នំពេញ 2L-5907 បើកមកពីជើងទៅត្បូងរេចង្កូតមកបុកពីក្រោយទាំងកម្រោល បណ្តោលឲ្យបុរសខាងលើរងរបួសធ្ងន់និងខូចខាតអីវ៉ាន់អ្នកលក់ដូរមួយចំនួន។

ប្រភពពីអ្នកបើករថយន្តឲ្យដឹងថា មុនកើតហេតុ គាត់បានបើករថយន្តខាងលើដឹកខោចេញពីរោងចក្រនៅម្តុំទួលសង្កែ ទៅទំម្លាក់នៅរោងចក្រ នៅម្តុំវត្តតាំងកសាង
ដោយបើកតាមផ្លូវខាងលើក្នុងទិសដៅពីជើងទៅត្បូង ខណ:ដែលមកដល់គោលដៅខាងលើបានគេចម៉ូតូមិនចាំម៉ាកមួយគ្រឿងក៏រេចង្កូតមកខាងស្តាំដៃបុករះតូបលក់ដូរនិងបុកបុរសម្នាក់ដែលឈរនៅចំណុចខាងលើរបួសធ្ងន់តែម្តង និងខូចខាតអីវ៉ាន់អ្នកលក់ដូរមួយចំនួន។

ក្រោយហេតុការណ៍កើតឡើងអ្នករងរបួសត្រូវរថយន្តសង្គ្រោះដឹកទៅកាន់ក្លីនិកឯកជនក្បែរកន្លែងកើតហេតុ ចំណែករថយន្តបង្កនិងម៉ូតូរងគ្រោះ ត្រូ​វបានសមត្ថកិច្ចយកទៅរក្សា
ទុកនូវការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់