ក្លិបបាល់ទាត់អ៊ីតាលី Lazio បានប្រកាសផ្លូវការនៅថ្ងៃពុធម្សិលមិញ ពីការតែងតាំងគ្រូបង្វឹកថ្មីលោក Maurizio Sarri បន្តតំណែងពីលោក Simone Inzaghi ដែលបានចាកចេញទៅ Inter Milan។

បុរសដែលចូលចិត្តបារីរូបនេះត្រូវបានក្លិប Lazio បង្ហោះនៅលើបណ្តាញសង្គមពីការតែងតាំងគ្រូបង្វឹកវ័យ ៦២ឆ្នាំរូបនេះដោយប្រើប្រាស់រូបដៃកាន់បារី អមជាមួយរូបជាក្រុមអាវធំរបស់ Lazio និងរូបធនាគារដែលអតីតការងាររបស់លោក Sarri។ អតីតគ្រូបង្វឹក Napoli និង Juventus រូបនេះបានចុះហត្ថលេខាដឹកនាំ Lazio ២ឆ្នាំដែលមានប្រាក់បៀវត្ស ៣លានអឺរ៉ូក្នុងមួយឆ្នាំ។

លោក Maurizio Sarri បានទំនេរពីការងារតាំងពីត្រូវបានបណ្តេញចេញដោយ Juventus ឆ្នាំមុនទោះបីដឹកនាំក្រុមឈ្នះជើងឯក Serie A ក្នុងរដូវកាលដំបូងរបស់លោកក៏ដោយ។ មុនមកដល់ Juventus នោះលោក Sarri ធ្លាប់ដឹកនាំ Napoli និងតោខៀវ Chelsea ផងដែរ៕
មតិយោបល់