ព័ត៌មានជាតិ

Update៖ រៀបចំសែនចូលឆ្នាំចិន! ទុស្សេចរន្តអគ្គិសនីឆេះផ្ទះ១ខ្នង គិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ

​តាកែវៈ ករណីអគ្គិភ័យមួយបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋ១ខ្នងខូចខាតអស់ទាំងស្រុង កាលពីថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៩និង១០នាទីយប់ នៅចំណុចផ្សារត្រពាំងអណ្តើក ស្ថិតក្នុងភូមិទួលខ្លុង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។
ម្ចាស់ផ្ទះមានឈ្មោះ ច័ន្ទ ដារ៉ា ភេទប្រុស អាយុ៥២ឆ្នាំ ប្រពន្ធឈ្មោះ ឡុង ស៊ីវន អាយុ៤៨ឆ្នាំ បណ្តាលឲ្យខូចខាតផ្ទះធ្វើអំពីឈើ លើ ចាក់បេតុងខាងក្រោមទំហំ៦គុណ៥ម៉ែត្រ(ខូចខាតទាំងស្រុង) ម៉ូតូ២គ្រឿង ទី១ម៉ាក សេ១២៥ ស៊េរីឆ្នាំ២០១៧ និងទី២ ម៉ាកស៊ូមើ,ប្រាក់រៀលប្រហែល ៥០.០០០ .០០០រៀល ,ប្រាក់ដុល្លារជាង២ម៉ឺនដុល្លារ ,ផ្លាទីនប្រហែល២០តម្លឹង។

មូលហេតុ ទុស្សេខ្សែភ្លើង នៅពេលកើតហេតុ ដោយមានការដឹកនាំបញ្ជាផ្ទាល់ របស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ និង លោកវរៈសេនីយ៍ទោ ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ នាយប៉ុស្តិ៍រដ្ឋបាលអូរសារាយ បានអន្តរាគមន៍ទាន់ពេល ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តតាកែវ២គ្រឿង ប្រើប្រាស់អស់ទឹក២ធុង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់១គ្រឿង ប្រើប្រាស់អស់ទឹក៣ធុង៕
https://youtu.be/nQjB58OwioU

មតិយោបល់