ព័ត៌មានជាតិ

គេចទៅណារួច!​​ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយឆែករកឃើញ…

ភ្នំពេញ: កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន​២នាក់ ករណីប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យចំនួន០២នាក់រួមមាន ទី១-ឈ្មោះ នី ថៃសាន ភេទប្រុស អាយុ៣៦ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​។ និងទី​២​ឈ្មោះ ហូ ម៉ៅ ភេទប្រុស អាយុ២០ ជនជាតិខ្មែរ មុខរបរជាងភ្លើង ស្នាក់នៅបន្ទប់ជួល ភូមិផ្សារទឹកថ្លាសង្កាត់ទឹកថ្កលា ខណ្ឌសែ​នសុខ​។

សម្ភារ:ដកហូត ៖ក្រាមសថ្លា​១កូនថង់តូច​,​ម៉ូតូ​១គ្រឿង ម៉ាកស្មាស់ ពណ៌ខ្មៅ ផលិតឆ្នាំ២០០២ ពាក់ស្លាកលេខភ្នំពេញ​1V-1930​។

មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍ទឹកថ្លា បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួន​២នាក់ កំពុងជិះម៉ូតូ​១គ្រឿងតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន រកឃើញវត្ថុតាងខាងលើ រួចកម្លាំងយើងនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់