ព័ត៌មានជាតិ

សង្ស័យបែកថ្នាំ ឡើងតោងបង្កាន់ដៃផ្ទះជាន់ទី២បម្រុងលោតទម្លាក់ តែមិនស្លាប់ដូចបំណង!..

ភ្នំពេញៈ យុវជនម្នាក់ សង្ស័យដោយសារតែអំណាចនិងឥទ្ធិពលនៃគ្រឿងញៀន មានពេញក្នុងខ្លួន ទើបរវើរវាយ លែងដឹងខុសត្រូវ បែរជាឡើងតោងលើបង្កាន់ដៃផ្ទះជួលជាន់ទី២ ប៉ុនប៉ងលោតទម្លាក់ តែមិនបានស្រេច អស់រយៈពេលជិត១ម៉ោង តើបសាច់ញាតិ ក្រុមគ្រួសារ លួងលោមផង នៅមិនស្តាប់ លបហក់ចូលព្រួតចាប់ អូសចុះក្រោមបានដោយសុវត្ថិភាព ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះជួលជាន់ទី២ ផ្លូវលំ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យុវជនខាងលើ មានអាយុប្រហែលអាយុជាង២០ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ ជាមួយបងប្អូន ក្រុមគ្រួសារ ។

តាមប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុ បានឲ្យដឹងថា យុវជនខាងលើទើបតែមកស្នាក់នៅធ្វើការងារ ក្នុងរយៈពេលថ្មីៗនេះទេ ពុំសូវ មាត់ក ហើយក៏មិនដែលមានទំនាស់ជាមួយបងប្អូនណាដែរ មិនដឹងថារូបគេធ្លាប់ប្រើប្រាស់គ្រឿងញៀនតាំងពីពេលណា រឺ យ៉ាងណានោះទេ ស្រាប់តែនៅវេលាម៉ោងខាងលើ រវើរវាយ ដោយរត់ឡើងលើបង្កាន់ដៃផ្ទះជាន់ទី២ ឱបបំពង់ទុយោជាប់ ប៉ុនប៉ងលោតចុះក្រោមខ្លួនទៅវិញ បង្កឲ្យភ្ញាក់ផ្អើល ក្រុមគ្រួសារ បងថ្លៃស្រី ទៅលួងលោមយ៉ាងណាក៏មិនចុះ ផ្អើលអស់ពលរដ្ឋ សមត្ថកិច្ច ចុះទៅល្បួងលួងឲ្យចុះ នៅតែមិនចុះ អស់រយៈពេលជិត១ម៉ោង រហូតដល់ប្អូនប្រុសរបស់គេម្នាក់ទៀត មកដល់ និយាយអង្វរ ឲ្យចុះ តែបងប្រុសមិនចុះ ស្ទុះចូលស្រវាចាប់ឱបផ្ទប់ជាប់ ពលរដ្ឋសមត្ថកិច្ច ឡើងទៅបន្ថែមជួយចាប់ ទាញអូសចុះបានដោយសុវត្ថិភាព ។

តាមក្រុមគ្រួសារ ក្រោយពីចាប់ជួយយុវជនខាងលើបានហើយ សុំសមត្ថកិច្ច អាជ្ញាធរ គ្រប់គ្រងយុវជនខាងលើដោយខ្លួនឯង ប្រើវិធីសាស្រ្តលួងលោម នឹងយកវិលត្រឡប់ទៅស្រុកកំណើតវិញ ៕

មតិយោបល់