ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងពិចារណាបង្កើនប្រព័ន្ធការពារប្រមីស៊ីល នៅទូទាំងពិភពលោក

អាមេរិកៈ យុទ្ធសាស្ត្រសន្តិសុខជាតិរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលបានដាក់ចេញនៅក្នុងខែធ្នូ ឆ្នាំ ២០១៧ បានពិពណ៌នាអំពីប្រព័ន្ធការពារកាំជ្រួចមីស៊ីលជាអាទិភាព ខណៈដែលឯកសារ បានបញ្ជាក់ថា ប្រព័ន្ធនេះ មិនមានបំណងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងជាយុទ្ធសាស្ត្រ ជាមួយរុស្ស៊ី ឬចិននោះទេ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។

មកទល់ពេលនេះ រដ្ឋបាលលោក ត្រាំ កំពុងពិចារណាអំពីមធ្យោបាយថ្មី ក្នុងការបង្កើនប្រព័ន្ធការពាររបស់អាមេរិក ដើម្បីប្រឆាំងនឹងការវាយប្រហារមីស៊ីល ដ៏មានសក្តានុពលទាំងនៅខាងក្នុងប្រទេស និងក្រៅ។

យុទ្ធសាស្ត្ររបស់លោក ត្រាំ ចំពោះប្រព័ន្ធនេះ ត្រូវបានគេរំពឹងថា នឹងផ្តោតលើការទប់ស្កាត់មីស៊ីល មុនពេលមីស៊ីលទាំងនោះ ត្រូវបានបាញ់បង្ហោះ ឬហោះហើរពីរបីនាទីដំបូង ខណៈដែលម៉ាស៊ីនរបស់វា កំពុងដំណើរឆេះនៅទ្បើយ។

យ៉ាងណាមិញសភា បានរាយការណ៍អំពីការលើកទឹកចិត្តដល់មន្ទីរបញ្ចកោណ ដើម្បីជំរុញលើវិធីសាស្រ្តនោះ ដែលអាចរួមបញ្ចូលទាំងការប្រើយន្តហោះគ្មានមនុស្សបើក បំពាក់ឡាស៊ែរផងដែរ៕

មតិយោបល់