កំពតៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនបរទេសម្នាក់ បានស្លាប់នៅបឹងហ្គាឡូហ្វីសអាយឡែន បន្ទប់លេខB4 ស្ថិតនៅភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត នាល្ងាចថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។
កម្លាំងនគរបាលការិយល័យគ្រប់គ្រងជនបរទេស របស់ស្នងការដ្ឋាននគរបាលខេត្តកំពត បានទទួលព័ត៌មានពីម្ចាស់បឹងហ្គាឡូហ្វីសអាយឡែនថា មានជនបរទេសម្នាក់ បានស្លាប់មានឈ្មោះ KELLY CHRISTOPHER ANTHONY ភេទប្រុស អាយុ៦៧ឆ្នាំ សញ្ជាតិ កាណាដា។
ក្រោយពីគ្រូពេទ្យ និងនគរបាលបច្ចេកទេស ធ្វើកោសល្យវិច័យរួចមក ជនបរទេសនេះស្លាប់ដោយសារគាំងបេះដូង ហើយសាក សពជនរងគ្រោះ កំពុងរៀបចំចាត់ចែងបញ្ជូនទៅមន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត៕
មតិយោបល់