កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ០៩:២០ នាទីមានករណីអំពើលួច(កុំព្យូទ័រ Laptop )ចំណុចនៅភូមិកាប់លាវ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនសង្ស័យឈ្មោះ ឌឿន រតនា ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិដូនវង្ស ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
វត្ថុតាំងចាប់យករួមមាន៖
១.កុំព្យូទ័រ Laptop ម៉ាក ASUS ពណ៌ខ្មៅ ០១ គ្រឿង
២.ឆ្នាំងសាក ០១
៣.ម៉ៅ ០១
៤.កាបូបស្ពាយពណ៌ ទឹកប៊ិច ០១
សម្ភារៈបាត់បង់រួមមាន៖
–ប្រាក់ដុល្លារ ៤៥០ដុល្លារ
–ប្រាក់ខ្មែរ ៣៥០.០០០រៀល
នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ០៩:២០នាទីជនសង្ស័យបានជិះកង់តែម្នាក់ឯងចេញផ្ទះរបស់ពួកម៉ាក់ខ្លួន ពិក ភេទប្រុស អាយុ ១៦ឆ្នាំ ស្ថិតនៅភូមិកាប់លាវ ឃុំទ្រា ដើម្បីទៅផ្ទះរបស់ខ្លួន ពេលជិះកង់ទៅដល់ចំនុចទំនប់ប្រឡាយក៏បានជួបនឹងមិត្តភ័ក្រ្ត ០២នាក់ទៀតដែលខ្លួនទើបស្គាល់បានមួយអាទិត្យ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda Dream ស៊េរីឆ្នាំ ២០២១ពណ៌ ខ្មៅ គ្មានផ្លាកលេខ ហើយបានយកកង់ទៅទុកអោយម្ចាស់គេវិញ ហើយជនសង្ស័យទាំងបីនាក់បានជិះម៉ូតូមកក្នុងភូមិកាប់លាវ ពេលជិះមកដល់ចំនុចផ្ទះរបស់ជនរងគ្រោះ ជនសង្ស័យទាំងបីនាក់ឃើញម្ចាស់ផ្ទះមិននៅក៏នាំគ្នាទុកម៉ូតូនៅឆ្ងាយពីផ្ទះជនរងគ្រោះ ហើយនាំគ្នាផ្លោះរបងចូលទៅផ្ទះជនរងគ្រោះធ្វើសកម្មភាពរើកកាយ លួចយកលុយចំនួន ៤៥០ដុល្លារ លុយខ្មែរចំនួន ៣៥០.០០០រៀល និង Laptop មួយគ្រឿងរួចនាំគ្នាជិះម៉ូតូចេញទៅផ្ទះរបស់ឈ្មោះ វិញ ពេលនោះជនសង្ស័យ ០២នាក់ មិនស្គាល់អត្តសញ្ញាណបានអោយជនសង្ស័យឈ្មោះ ឌឿន រតនា យកLaptop ទៅលាក់ក្នុងព្រៃ ចំណែកលុយជនសង្ស័យទាំងពីរនាក់បានយកទៅហើយគេចខ្លួនបាត់ ចំណែកជនសង្ស័យឈ្មោះ ឌឿន រតនា បានជិះកង់របស់គេមកសំងំដេកក្នុងផ្ទះ លុះដល់ម៉ោង ១១:០០នាទីក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រា បានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕





មតិយោបល់