ព័ត៌មានជាតិ

ឃើញក្មេងស្រីកំពុងចុចទូរស័ព្ទមុខបន្ទប់ ចូលទៅឆក់ តែស៊យត្រូវប្រជាពលរដ្ឋចាប់ជាប់

ភ្នំពេញ: ជនសង្ស័យម្នាក់បានជិះម៉ូតូមួយគ្រឿងមកធ្វើសកម្មភាពឆក់ទូរស័ព្ទពីក្មេងស្រីម្នាក់ ខណ:កំពុងចុចលេងនៅមុខបន្ទប់ជួល តែត្រូវបានប្រជាពលរដ្ឋចាប់បានភ្លាមៗ កាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី១៦ ខែមករា​ ឆ្នាំ២០១៩​ នៅភូមិព្រៃជីសាក់​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

ជនសង្ស័យខាងលើមានឈ្មោះ ឆេង​ ម៉េងហ៊ង​ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិត្រពាំងពោធិ៍​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញក្មេងស្រីម្នាក់អង្គុយចុចទូរស័ព្ទម៉ាកសាំសុងជាមួយប្អូនប្រុសម្នាក់ទៀតនៅចំណុចមុខបន្ទប់ជួលភ្លាមនោះស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកស្កូបពី​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 1HE-6525 បានមកធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃជនរងគ្រោះហើយព្យាយាមជិះម៉ូតូគេចខ្លួនតែត្រូវបានប្រជាពលរដ្ឋឃើញទាន់ក៏ចាប់បានភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ៣និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំចាត់ការបន្តតាមនិតិវិធីច្បាប់៕

មតិយោបល់