ព័ត៌មានជាតិ

ពូចិត្តខ្លាំង! និយាយចាញ់ក្មួយស្រី ទាញដំបងឫស្សីវាយចំកញ្ចឹង.ក រងរបួសធ្ងន់ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

បាត់ដំបង: លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានប្រាប់ Post News ថា កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ​ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីអំពើហិង្សា​ដោយចេតនាមានស្ថានទម្ងន់ទោស នៅ​ក្រុមទី៨ ភូមិអូរម៉ាល សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យមាន​ឈ្មោះ ជីម សុខគង់ ភេទប្រុស អាយុ​២៥ឆ្នាំ ត្រូវជាពូបង្កើត បានយកដំបងឫស្សីវាយទៅលើក្មួយស្រី អាយុ១៨ឆ្នាំ
មានទីលំនៅផ្ទះជាប់គ្នាចំត្រង់កញ្ចឹងកពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្កែកខេត្តបាត់ដំបង។

មូលហេតុ ដោយសារទាស់ពាក្យសម្តីគ្នាបន្តិតបន្តួច។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់