ខេត្តព្រះសីហនុ ៖រោងចក្រស្រាបៀរអង្គររៀបចំជួបជុំអបអរសាទរពិធីទិវាគ្រួសាររបស់រោងចក្រផលិតស្រាបៀរអង្គរប្រចាំឆ្នាំ២០១៤ ខួបលើកទី២១ នៃទិវាគ្រួសារនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៤ ដោយមានការចូលរួមពីក្រុមគ្រួសារកម្មករ នយោជិក និងថ្នាក់ដឹកនាំក្នុងរោងចក្រ។
លោក ឆេង សុភក្រ័ ប្រធានរដ្ឋបាល ធនធានមនុស្ស បានមានប្រសាសន៌បើកកម្ម វិធីអបអរសាទរនៃទិវាគ្រួសាររបស់ស្រាបៀអង្គរថា ជារៀងរាល់ឆ្នាំរោងចក្រផលិតស្រាបៀរ អង្គរបានប្រារព្ធការជួបជុំក្រុមគ្រួសារ ជាឬសគល់នៃភាពសុខដុមរមនីយកម្មរវាងនយោជក និងនយោជិតនៃរោងចក្រស្រាបៀរអង្គរទាំងអស់ ដើម្បីរួមចំណែកផ្សារភ្ជាប់នូវចំណងមិត្តភាព សាមគ្គីភាព រវាងក្រុមគ្រួសាររបស់យើងទាំងអស់គ្នា ។ ហើយក៌យកពេលវេលាសម្រាប់ការរាប់អាន ស្គាល់គ្នាទៅវិញទៅមក ធ្វើយ៉ាងណាប្រែក្លាយទិវានេះ ជាទិវាប្រវត្តិសាស្ត្រមួយ ដិតដាមដោយអនុស្សាវរីយ៌ល្អៗសម្រាប់អនាគតដ៌វែងឆ្ងាយ ទៅមុខទៀតក្នុងលក្ខណះជាមហាគ្រួសារ បុគ្គលិករោងចក្រផលិតស្រាបៀអង្គរ ។
លោក ឆេង សុភក្រ័បានបន្តទៀតថា ឆ្នាំ២០១៤នេះ សមាជិកគ្រួសាររបស់រោងចក្រផលិតស្រាបៀអង្គរបានឡើងដល់២៥០០នាក់ ទៅ២៥៧០នាក់ ដែលកាលពីឆ្នាំ២០១៣ កន្លងមក យើងមានសមាជិកក្រុមគ្រួសារចំនួនប្រហែល ២៣០០នាក់ ហើយចំនួននេះមានការកើន ឡើងប្រមាណជា២០០នាក់ ក្នុងមួយឆ្នាំ និងនៅឆ្នាំ២០១២ មានចំនួនសមាជិក្រុមគ្រួសារតែ ២០៨៣នាក់ប៉ុណ្ណោះ ។
លោកប្រធានរដ្ឋបាល ធនធានមនុស្សបានបញ្ជាក់ថា ឆ្នាំ២០១៤នេះ ក៌មិនខុសប្លែក ពីឆ្នាំកន្លងមកដែរ យើងបានរៀបចំអបអរសាទរទិវាគ្រួសាររបស់រោងចក្រផលិតស្រាបៀអង្គរ ដើម្បីផ្សារភ្ជាប់នូវចំណងសាមគ្គីភាព មិត្តភាពក្នុងការបំពេញភារកិច្ច និងចង្វាក់ផលិតកម្មនៅក្នុងរោងចក្រឲ្យមានដំណើរការកាន់តែល្អបន្ថែមទៀត ព្រមទាំងដោយមានការចូលរួមគាំទ្រពីអតិថិជននៅទូទាំងប្រទេសផងដែរ បានទទួលស្គាល់នូវគុណភាពរបស់ស្រាបៀអង្គរនៅទូទាំងប្រទេស និងលើសកលលោក យើងសង្ឃឹមថា អតិថិជននៅតែគាំទ្រផលិតផលស្រាបៀអង្គរបង្តទៀត ដើម្បីប្រកួតប្រជែងនិងស្រាបៀផ្សេងៗដែលកំពុងធ្វើចរាចរណ៌នៅលើទីផ្សារក្នុងប្រទេសកម្ពុជា និងទីផ្សារនៅក្រៅប្រទេស ។ ហើយស្រាបៀអង្គរបស់កម្ពុជាយើងបានទទួលពានរង្វាន់ចំណាត់ថ្នាក់អន្តរជាតិលេខ១ ផ្នែកគុណភាព។
ក្នុងឱកាសនោះក៌មានពិធីចែកសម្ភារះសិក្សាដល់កុមារអាយុលើសពី២ឆ្នាំ ដល់១២ឆ្នាំផងដែរ ព្រមទាំងប្រគល់រង្វាន់ដល់ជ័យលាភីបាល់ទាត់ (ពានរង្វាន់ទិវាគ្រួសាររោងចក្រផលិត ស្រាបៀអង្គរ ប្រចាំឆ្នាំ២០១៤) ក្នុងបរិយាកាសសប្បាយរីករាយ៕
មតិយោបល់