ព័ត៌មានជាតិ

គេចទៅណាក៏មិនរួចដែរ! ធ្វើសកម្មភាពឆក់ចំថ្ងៃហេងបាន រួចទៅសម្ងំលាក់ខ្លួន ចុងក្រោយត្រូវសមត្ថកិច្ចវាយខ្នោះ

ភ្នំពេញៈ កាលពីវេលាម៉ោង១០យប់ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៩ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ នៅចំណុចផ្លូវលេខ៥១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ពណ៌ ខ្មៅ)។

ប្រព្រឹត្តនៅចំណុចមុខស្តូបកម្ពុជាវៀតណាម ផ្លូវសុធារស ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៨ វេលាម៉ោង ៩ និង ៣០ នាទីយប់ និងចាប់យកម៉ូតូជាមធ្យោបាយធ្វើសកម្មភាពចំនួន ០២ គ្រឿង រួមទាំងភស្តុតាងជារបស់ជនរងគ្រោះ បញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ។

ជនសង្ស័យទាំងពីរនាក់៖ ១-ឈ្មោះ ហុង ម៉េងហ៊ត់ ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងទង ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
និងទី២-ឈ្មោះ ធឿន ជា ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។

វត្ថុតាងចាប់យករួមមាន៖
– ម៉ូតូម៉ាកស៊ុយហ្សុយគីឡេត ពណ៌ ស លេខតួ-លេខម៉ាស៊ីន ៤២៣៧៩២ គ្មានស្លាកលេខ ចាប់យកពីឈ្មោះ ហុង ម៉េងហ៊ត់
– ម៉ូតូម៉ាកស៊ុយហ្សុយគីឡេត ពណ៌ ទឹកប្រាក់ លេខតួ-លេខម៉ាស៊ីន ៤២៤០២០ ពាក់ស្លាកលេខ ១HJ-៥៦៩៤
– ទូរសព្ទ័ដៃចំនួន ០២ គ្រឿង ម៉ាក អាយហ្វូន 6s ពណ៌ ទឹកប្រាក់ ស៊ីមកាតលេខ ០៩៨ ៩៤៨ ១៩៥ ម៉ាក LG ពណ៌ ទឹកមាស ស៊ីមកាតលេខ ០៨៧ ៨៥៦៨៤៧
– ចិញ្ចៀនលោហធាតុ ពណ៌ លឿងស្លេក ចំនួន ០២ វង់
– ខ្សែក ចំនួន ០១ ខ្សែ
– បណ្តោងរូបឆ្កែ ចំនួន ០១ ចាប់យកពីឈ្មោះ ធឿន ជា

ភស្តុតាងជារបស់ជនរងគ្រោះ ដែលចាប់យកបាន
– នាឡិកាដៃម៉ាក CARTIER ខ្សែស្បែក ពណ៌ សូកូឡា ដាំត្បូងពណ៌ស ចំនួន១៣៤គ្រាប់
– ខ្សែក លោហធាតុ ពណ៌ លឿងស្លេក មានបន្តោងរូបព្រះចំនួន ០១ ដាំត្បូងពណ៌សចំនួន ២៥ គ្រាប់ និងប្រាក់ដុល្លារចំនួន ២៥០០ ដុល្លារអាមេរិក។

ជនរងគ្រោះឈ្មោះ ទូ សុទ្ធា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ
ស្នាក់នៅផ្ទះលេខ ៦២ ផ្លូវលេខ៨ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ លក់ដូរ សម្ភារៈបាត់បង់ កាបូបស្ពាយ ពណ៌ ខ្មៅ ចំនួន ០១ លិខិតឆ្លងដែនវៀតណាមឈ្មោះ PHAN THI THANH HOAN ចំនួន ០១ អត្តសញ្ញាណបណ្ណ័សញ្ជាតិវៀតណាមចំនួន ០១ ខ្សែកមាសទម្ងន់៣តម្លឹងកន្លះ ចំនួន ០១ខ្សែ នាឡិកាដៃស្រីចំនួន ០១ ប្រាក់វៀតណាម ៤លានដុង ប្រាក់ដុល្លារ ៤៦០០០ ដុល្លារអាមេរិក និងទូរសព្ទ័ដៃម៉ាក IPhoneX ដែលមានលេខ ០១៥ ៦០៩ ០៧៧ ចំនួន ០១ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

មតិយោបល់