ស្វាយរៀងៈ កាលពីវេលាម៉ោង ២ និង៤០ នាទីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ មានករណីឆក់ខ្សែភ្លើងនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរបួស ២នាក់។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត ឈ្មោះ ញឹម ឆវ័ន្ត ភេទប្រុស អាយុ២០ ឆ្នាំមានទីលំនៅភូមិសំបួរ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ ដោយសារកម្មករសំណង់ទាំង ៣ នាក់ បានលើកជណ្ដើរដែក ទៅប៉ះខ្សែភ្លើង ទើបបណ្ដាលឲ្យឆក់តែម្ដង។ ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យភ្លាមៗផងដែរ៕
មតិយោបល់