ព័ត៌មានជាតិ

រថយន្ត​ដឹក​ដំឡូង​មី​របស់​ថៃ​​ បោះពួយលឿននៅផ្លូវកោង ក្រទ្បាប់សង្កត់បុរសម្នាក់ ស្លាប់បាត់បង់ជីវិត

បន្ទាយមានជ័យៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត​ដឹក​ដំឡូង​មី​របស់​ថៃ​​ បើក​​ក្នុងល្បឿនលឿន ​ដល់​ចំណុច​ផ្លូវ​កោង ​បាន​ក្រឡាប់​ទ្រុងរថយន្ត​សង្កត់​លើបុរសម្នាក់ រងរបួសធ្ងន់ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

​ហេតុការណ៍​នេះ កើតទ្បើងនៅ​វេលា​ម៉ោង​៤ និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែមករា​ ឆ្នាំ២០១៩ នៅ​លើ​ផ្លូវជាតិ​លេខ​៥៩ ត្រង់​ចំណុចភូមិ​កណ្តាល ឃុំ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ សុង លី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ជ្រោង​ស្តៅ ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ (ស្លាប់)។ រីឯតៃកុងរថយន្ត​ឈ្មោះ សិត ថា​ផ​ន​សុ​រៈ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ត្រាច ឃុំ​តា​ឃ​ង់ ស្រុក​សាំ​ខៈ ខេត្ត​សុរិន្ទ​ប្រទេស​ថៃ។

សមត្ថកិច្ច បានឲ្យដឹងថា មុន​​កើតហេតុជន​រង​គ្រោះ ​បានជិះ​ម៉ូតូទៅពិធីមង្គការ​បងប្អូន​នៅ​ភូមិ​ខ្លា​ងាប់ អូរ​សំព័រ ស្រុក​ម៉ា​ឡៃ ធ្វើដំណើរ​ពី​កើត​ទៅ​លិច។ មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ​ក៏បាន​បត់​ម៉ូតូ​ចូលលេង​ផ្ទះ​បងប្អូនសិន​ ស្រាប់តែមាន​រថយន្ត​ធុន​ធំ​របស់​ថៃ​ដឹក​ដំឡូង​មី ធ្វើដំណើរ​ក្នុងទិស​ដៅ​ស្របគ្នា​យ៉ាង​លឿន ត្រង់ចំណុច​​ផ្លូវ​កោង បណ្ដាលឲ្យ​ក្រឡាប់​​ទ្រុង​រថយន្ត​ សង្កត់​ទៅ​លើ​ជន​រង​គ្រោះ ​រង​របួសធ្ងន់ ក្រោយមក​បាន​ស្លាប់​ពេល​ដឹក​ទៅ​ដ​លើ​មន្ទីរពេទ្យ៕

ក្រោយកើតហេតុវត្ថុតាងម៉ូតូ និង​រថយន្ត​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ​ដើម្បី​កសាង​សំណុំរឿង​ ចាត់តាម​នីតិវិធី​ច្បាប់៕

មតិយោបល់