ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នា បណ្ដាលឲ្យរបួសមនុស្ស ៣នាក់

បាត់ដំបង: កាលពីវេលាម៉ោង ១១ និង៥៨នាទីព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ បណ្តាលរបួសធ្ងន់មនុស្ស៣នាក់ (ស្រី២នាក់) នៅចំណុចភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក។

ម៉ូតូម៉ាកសង់ ពណ៌ខ្មៅ ស៊េរី២០១២ ស្លាកលេខ1E7691 បើកបរ ដោយឈ្មោះ ជា ស៊ីម ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិដំណាក់បេង ឃុំបួរ បានបើកចេញពីចម្ការ បត់មិនប្រយត្ន័ ក៏ត្រូវម៉ូតូម៉ាកខ្លិច ពណ៌ខៀវ ស៊េរីឆ្នាំ២០១៦ ស្លាកលេខ 1N.9027 បុកពេញទំហឹងតែម្តង។

ជនរងគ្រោះទី១. ឈ្មោះ ជិន ណារី ភេទស្រី អាយុ១៧ឆ្នាំ និង២. រ៉ន កញ្ញា ភេទស្រី អាយុ១៦ឆ្នាំ អ្នកទាំងពីររស់នៅភូមិភ្នំប្រាំពីរឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

បច្ចុប្បន្នជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែក ស្រុកសំពៅលូន ខេត្តបាត់ដំបង៕

មតិយោបល់