ត្បូងឃ្មុំៈ សមត្ថកិច្ចបានប្រាប់ Post News ថា ងមានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូដឹកឈើបានបុកជាមួយគ្នាម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលឲ្យបុរស២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ម្នាក់មានអាយុ២៤ឆ្នាំ និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ។
ហេតុការណ៍នេះកើតឡើងវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបានបញ្ជាក់ពីមូលហេតុ ថា ដោយសារម៉ូតូមួយគ្រឿងទៀតមិនមានភ្លើងបំភ្លឺផ្លូវ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងកំណត់ រួចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់