ព័ត៌មានជាតិ

រថយន្តកាមរីបាឡែនរបស់មន្ត្រីសាលាក្រុងកោះកុង រអិលគ្រួសក្រហម ក្រឡាប់ផ្ងារជើងទ្រមេឃ

កោះកុង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តម៉ាកកាមរីបាឡែន របស់មន្ត្រីសាលាក្រុងកោះកុងម្នាក់ រួមដំណើរជាមួយមនុស្ស៧នាក់ទៀត បានរអិលគ្រួសក្រហម ក្រឡាប់ផ្ងារជើងទ្រមេឃ របួសស្រាលម្នាក់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៥៤នាទី ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចជិតកូនភ្នំ ភូមិគគីជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។

ករណីនេះអ្នកបើកបររថយន្តមានឈ្មោះ ឃួន គឹមសុង ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង មុខរបរមន្រ្តីសាលាខេត្តកោះកុង ជិះគ្នាចំនួន៧នាក់ ស្រី៣នាក់ ជិះរថយន្តម៉ាកកាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-8123 ត្រូវខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ។

ចំណែកមូលហេតុ រអិលគ្រួសក្រហម និងបណ្តាលឲ្យ ឈ្មោះ អំ វឿន ភេទប្រុស អាយុ៥៤ឆ្នាំ នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង របួសស្រាល។

ករណីនេះម្ចាស់រថយន្តកំពុងទំនាក់ទំនងរកឡានស្ទូចពីកន្លែងកើតហេតុ ៕

មតិយោបល់