ព័ត៌មានជាតិ

សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន! និសិ្សតម្នាក់អង្គុយជក់គ្រឿងញៀន​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​​

ភ្នំពេញ: និស្សិតម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង២១​និង៣០នាទី នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ករណីប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យ​មាន​ឈ្មោះ ជា ណាំឈីវ ភេទប្រុស អាយុ២៥ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅបន្ទប់ជួល ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សម្ភារ:ដកហូត ៖ក្រាមសថ្លា​១កូនថង់តូច និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយឈុត។

តាមប្រភពព័ត៏មានបានឲ្យដឹងថានៅ មុនពេលកើតហេតុ កម្លាំងល្បាតរបស់ភ្នែកអន្តរាគមន៍ បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ​កំពុងអង្គុយជក់ថ្នាំញៀននៅក្នុងបន្ឬប់ជួលរបស់ខ្លួន ដោយមានការសង្ស័យកម្លាំងយើង បានធ្វើការត្រួតពិនិត្យលើដងខ្លួនរកឃើញវត្ថុតាងខាងលើ រួចកម្លាំងបាននាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់