ព្រះសីហនុៈ កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ លើផ្លូវឯករាជ្យ ត្រង់ចំណុចមុខការិយាល័យចរាចរណ៍ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ ដោយមានការយកចិត្តទុកដាក់បញ្ជាណែនាំពីលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ក្រោមការណែនាំផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី អ៊ីសុខា បានដឹកនាំកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ចុះរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានចុះត្រួតពិនិត្យជាតិស្រវឹង ត្រួតពិនិត្យអ្នកបើកបររថយន្ត គ្មានបណ្ណបើកបរ និង បណ្ណបើកបរមិនត្រឹមត្រូវ។
លទ្ធផលសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យជាតិស្រវឹងរថយន្តចំនួន ៥៣គ្រឿង ( លទ្ធផលអវិជ្ជមាន ) និងបាននាំយករថយន្តចំនួន ១២គ្រឿង ដែលបើកបរដោយជនបរទេស គ្មានបណ្ណបើកបរ យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក៕
មតិយោបល់