ផ្ទះ ព័ត៌មានជាតិ បូមស្រះទឹក​ឆក...

បូមស្រះទឹក​ឆក់ត្រី តែអកុសលឆក់​ស្លាប់ចោលប្រពន្ធកូនខ្ចី​ទើបតែសម្រាលបានជិត១០ថ្ងៃ!​

0

​ស្វាយរៀង: កាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ មានករណីបុរសម្នាក់​ស្លាប់ក្នុងស្រះទឹក នៅផ្ទះឪពុកម្តាយក្មេក ដោយសារតែបូមស្រះរីងហើយក៏យកខ្សែភ្លើងមករាយដើម្បីឆក់ត្រី ប៉ុន្តែជាអកុសលត្រូវឆក់ខ្លួនឯងស្លាប់ចោលប្រពន្ធកូនខ្ចី ដែលទើបតែ​សម្រាល​ នៅ​ភូមិ ត្រពាំងឈូក ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ជនរងគ្រោះមានឈ្មោះ អ៊ុក ភិរម្យ អាយុ២៨ឆ្នាំ មានទីលំនៅភូមិបុស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង​។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យ រួច​បានប្រគល់សាកសព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.