Post News Media ព័ត៌មានជាតិ ​រថយន្តនីសាន់...

​រថយន្តនីសាន់ Frontier បើករេចង្កូត​បុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលប្តីប្រពន្ធ២នាក់ជាម្ចាស់ផ្ទះ រងរបួសធ្ងន់ស្រាល នៅស្រុកក្រគរ

ពោធិ៍សាត់: បុរសស្ត្រីវ័យចំណាស់២នាក់ប្តីប្រពន្ធ បានរងរបួសធ្ងន់ស្រាល ដោយករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងកាលពី ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង​១និង៤០ នាទី នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ១៧០.១៧១ ស្ថិតនៅភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់​។

សាក្សីនៅកន្លែងកើត ហេតុបានឲ្យដឹងថា មុនពេលកើត ហេតុគេឃើញ រថយន្តម៉ាក់នីសាន់ Frontier ពណ៌សគ្មានស្លាក លេខជិះគ្នា៣នាក់ជាលក្ខណ:គ្រួសារ បើកបរក្នុងទិសដៅពីកើត ទៅលិចលុះមកដល់ចំណុចខាងលើ រថយន្តវេចង្កូត ធ្លាក់ពីលើ ផ្លូវទៅស្តាំ រួចជ្រុលចង្កូត ទៅបុកផ្ទះ ប្រជាពលរដ្ឋ បណ្តាលឲ្យខូចខាត រថយន្ត,ម៉ូតូ និងរងរបួសម្ចាស់ផ្ទះ​២​នាក់ ស្រីម្នាក់ ក្នុងនោះរងរបួសធ្ងន់ម្នាក់ និងរបួសស្រាលបុរសម្នាក់។

ក្រោយពេលកើត ហេតុជនរងគ្រោះបានបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ហេតុការនេះធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុកនិងសមត្ថកិច្ចចុះដល់កន្លែងកើត ហេតុធ្វើការត្រួតពិនិត្យឃើញថាកត្តាគ្រោះថ្នាក់នេះបណ្តាលមកពីរ អ្នក បើកបររថយន្តឈ្មោះ ជា សុភាព អាយុ២៣ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ព្រមទាំង អ្នករួមដំណើរឈ្មោះ កុន វណ្ណី អាយុ ២៦ ភេទស្រី ខ្មែរ ត្រូវជា ប្រពន្ធនិងកូនប្រុសម្នាក់ឈ្មោះ ផុន សុភក្រ្ត័ គ្មានការត្រួតពិនិត្យរថយន្តរបស់ខ្លួនមុនពេលចេញដំណើរទើបមកដល់កន្លែងកើត ហេតុរថយន្តជាប់ចង្កូត ហើយមានគ្រោះថ្នាក់តែម្តង។ សមត្ថកិច្ច បានបន្តថា អ្នកបើកបររថយន្តបង្ក រស់នៅភូមិកាប៉ាស ឃុំឈើតុំ ស្រុកក្រគរខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានបន្តទៀត ថា ជនរងគ្រោះឈ្មោះ សូរ សុខ អាយុ ៦៨ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រងរបួសស្រាលនិង ឈ្មោះ ខៀវ វុត្ថា អាយុ ៥៨ ឆ្នាំ ភេទស្រី ជនជាតិខ្មែរ រស់នៅភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវជាប្រពន្ធ រងរបួសធ្ងន់។

ក្រោយពេលកើត ហេតុ​រថយន្ដនិងម៉ូតូ សមត្ថកិច្ចបានយកមករក្សាទុកនៅ ប៉ុស្តិ៍នគរបាលរដ្ធបាលត្នោតជុំ ជាបណ្ដោះអាសន្ន។ ចំពោះអ្នកបើកបររថយន្តបង្ក រង់ចាំការអញ្ជើញរបស់សមត្ថកិច្ចដើម្បីចូលខ្លួនដោះស្រាយចំពោះករណីរឿងនេះ៕

Loading...