ព័ត៌មានជាតិ

រថយន្តបុកម៉ូតូពីក្រោយ បណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់

កំពង់ស្ពឺ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រថយន្តម៉ាក FUSO ពណ៌ត្រីអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 3-2970 សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ខេមរភូមិន្ទ 4-2970 បុកម៉ូតូមួយគ្រឿងពីក្រោយបណ្តាលបុរសម្នាក់រងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងនៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង០៥នឹង៣០នាទី នៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ១០-១១ ស្ថិតនៅភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រភពពីនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មុនពេលកើតហេតុមាន រថយន្តមួយគ្រឿង ម៉ាក FUSO ពណ៌ត្រីអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 3-2970 សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ខេមរភូមិន្ទ 4-2970 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនបាត់ក្រោយពេលកើតហេតុរួច) បើកបរពីទិសខាងកើតទៅលិច លុះមកដល់ចំណុចខាងលើ បានបុកម៉ូតូ ១គ្រឿង ម៉ាកហុងដា១២៥ ពណ៌ខ្មៅ ផលិត២០១៧ ពាក់ស្លាកលេខកំពង់ស្ពឺ 1K-5273 អ្នកបើកបរឈ្មោះ បេ ហៀ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិបាក់ត្រាច ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យរងរបួសធ្ងន់។

ក្រោយកើតហេតុសមត្ថកិច្ចបានវាស់វែងយកមធ្យោបាយពាក់ព័ន្ធមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ទុំក្រាំង ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់