ភ្នំពេញៈ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ សកម្មភាពមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានសហការរួមជាមួយ គណៈកម្មាធិការ( គ ប ផ ក ) ចុះត្រួតពិនិត្យសិប្បកម្ម(រោងចក្រ)ផលិតទឹកសៀង ទឹកម្ទេស ទឹកខ្មេះ និងទំនិញជាច្រើនមុខទៀត ។
ក្នុងនោះសមត្ថកិច្ចបានត្រួតពិនិត្យជាក់ស្តែង ឃើញមានផលិតផល ទឹកម្ទេស ទឹកសៀង ទឹកខ្មេះ និងផលិតផលជាច្រើនមុខទៀតចំនួន៤០មុខ ត្រួតពិនិត្យជាក់ស្តែងទៅលើទំនិញទាំងនេះឃើញថា មានច្បាប់ខ្លះ អត់ច្បាប់ខ្លះ និងមានចំណុចខ្វះខាតមួយចំនួនទៀតនៅលើស្លាកសញ្ញា ដូចជាលេខកូតខុស គ្មានស្លាកសញ្ញា ច ប ផ ។
ក្រោយពីការត្រួតពិនិត្យឃើញថារោងក្រនេះពុំមានច្បាប់គ្រប់គ្រាន់និងចំណុចខ្វះខាតខាងលើ គណៈកម្មការសម្រេចឲ្យផ្អាករោងចក្រនេះជាបណ្តោះអាសន្នឲ្យម្ចាស់ទៅបំពេញបែបបទឲ្យបានត្រឹមត្រូវឡើងវិញ៕
មតិយោបល់