ពោធិ៍សាត់ៈ នៅវេលាម៉ោង១និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ មានករណីឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង មានទំហំ៦ម × ៥មគ្រឿងឈើ ជញ្ជាំងសង្ក័សីប្រក់សង្ក័សី ក្រាលក្តារ ខ្ទេចទាំងស្រុង នៅចំណុចភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ម្ចាស់ផ្ទះដែលរងគ្រោះឈ្មោះ សន ភី ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ពោះម៉ាយ ប្រពន្ធស្លាប់ មានកូនចំនួន៧នាក់ ។ ឆេះអស់ទាំងស្រុង តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ ។
មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី ។
ក្រោយកើតហេតុ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ខាននគរបាលស្រុក១គ្រឿង ចេញជួយអន្តរាគមន៍ ដោយសារផ្លូវឆ្ងាយចេញទៅជួយសង្គ្រោះ
មិនទាន់ ៕
មតិយោបល់