(ភ្នំពេញ)៖ ឡានដឹកទឹកកក ប្រភេទ ១តោនកន្លះ បុកគ្នាពេញទំហឹង ជាមួយម៉ូតូ Smash ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FA-6593 បណ្តាលឱ្យបុរសវ័យចំណាស់ម្នាក់ ឈ្មោះ កែវ គង់ អាយុ ៥០ឆ្នាំ ជាមន្ត្រីយោធា ស័ក្តិ៥ នៃសាលាបច្ចេកទេសយោធា ស្រុកសំរោងទង ខេត្តកំពងស្ពឺ ត្រូវបានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ត្រង់ចំណុច ភូមិព្រែកបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ទល់មុខសាលាក្តីខ្មែរក្រហម តាមបណ្តោយផ្លូវជាតិលេខ៤ ល្ងាចថ្ងៃសៅរ៍ទី១៦មេសានេះ ។ ដោយឡែកអ្នកបើកបរ រថយន្តរត់គេចខ្លួនទៅបាត់ ដោយគេដឹងថាបើករថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស ដឹកទឹកកក ពាក់ស្លាកលេខ ភ្នំពេញ 3C-7024 ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមន្ត្រីយោធាជិះ ម៉ូតូពីលិចទៅកើត សង្ស័យស្រវឹងជិះក្នុងល្បឿនលឿន ជ្រុល ទៅចំណែកផ្លូវម្ខាង ក៏ជ្រុលទៅបុករថយន្តបើកបរបញ្ច្រាសទិស គ្នា បណ្តាលឲ្យស្លាប់ភ្លាមៗមួយរំពេច ។
ក្រោយកើតហេតុ សាកសពត្រូវបាន សាច់ញាតិយកទៅធ្វើបុណ្យនៅស្រុក កំណើត ដោយឡែករថយន្តនិង ម៉ូតូចរាចរណ៍ក្រុង យកទៅរក្សារទុករងចាំដោះស្រាយនៅពេលក្រោយ៕
មតិយោបល់