ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ រួមជាមួយថ្នាំញៀន០៦កញ្ចប់

​កណ្តាលៈ កម្លាំងសមត្ថកិច្ចស្រុកកៀនស្វាយឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជាមុខ​​​សញ្ញាចែកចាយគ្រឿងញៀន​ កាល​ពី​វេលាម៉ោង០៩និង​១៥នាទី ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោក ប៉ា​ សំអិត ​អធិការស្រុកបានឲ្យ​ដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួនមានឈ្មោះ ធុយ រដ្ឋាភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

លោក ប៉ា សំអិត បានបន្តថា ក្នុងអំឡុងបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ ​សមត្ថកិច្ចដកហូតបានវត្ថុតាងម៉្សៅក្រាម ពណ៌ស សង្ស័យជាសាធាតុញៀន(ម៉ាទឹកកក)ចំនួន០៦កញ្ចប់តូច និងម៉ូតូ០១គ្រឿងម៉ាកហុងដាវវីស្តន់ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ​1F-5252។

លោកអធិការស្រុកបានបន្តទៀតថា ដោយមានការបញ្ជា​ផ្ទាល់ពីលោក​ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការខេត្ត និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំដីឥដ្ឋ​បានដឹកនាំកម្លាំងចុះល្បាតក្នុងភូមិសាស្រ្តខាងលើ លុះមកដល់ត្រង់ចំណុចកើតហេតុ ក៏ជួបប្រទះជនសង្ស័យកំពង់ជិះម៉ូតូនិងធ្វើការត្រួតពិនិត្យឃើញមានវត្ថុតាង រួចក៏​នាំខ្លួនមកអធិការស្រុកកំពង់សួរនាំ ដើម្បីកសាងសំណុំរឿង បញ្ចូនខ្លួនឡើងតុលាការចាត់ការតាមនិតិវិធី​៕

មតិយោបល់