កំពង់ចាមៈ អគ្គិសនីកំពង់ចាម ឲ្យដឹងថា អគ្គិសនីកំពង់ចាម សាខាមេមត់ នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីរយៈពេល២ម៉ោង ចាប់ពីម៉ោង៩៖០០នាទីព្រឹក រហូតដល់ម៉ោង១១៖០០នាទីព្រឹក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦។
មូលហេតុនៃការផ្អាកការផ្គត់ផ្គង់ភ្លើងនេះ ត្រូវបានអគ្គិសនីកំពង់ចាម បញ្ជាក់ថា ដោយសារអគ្គិសនីសាខាមេមត់ ត្រូវការជួសជុលកែលម្អខ្សែបណ្ដាញអគ្គិសនីតង់ស្យុងមធ្យម២២គីឡូវ៉ុល ដាំបង្គោល MV ដំឡើងឧបករណ៍ AVR និងកាប់សម្អាតដើមឈើជាដើម។
យ៉ាងណាមិញ អគ្គិសនីកំពង់ចាម សាខាមេមត់ នឹងភ្ជាប់ចរន្តជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ ទៅតាមស្ថានការណ៍ជាក់ស្ដែងនៅពេលការងារបញ្ចប់៕
មតិយោបល់