ស្ទឹងត្រែងៈ មានករណីបុរសម្នាក់ បានលង់ទឹកទន្លេស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលគាត់កំពុងអង្គុយបោកខោអាវលើទូក ស្រាប់តែកើតមានអាការៈ វិលមុខ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង១៣នាទី ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ជនរងគ្រោះមានឈ្មោះ ឈឹម ជៀន ភេទប្រុស អាយុ៥៨ឆ្នាំ ស្នាក់នៅភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក ហើយមុនពេលកើតហេតុ ដំបូងឡើយជនរងគ្រោះបានទៅបោកខោអាវនៅលើទូកក្នុងទន្លេ ក៏បណ្តាលឲ្យវិលមុខធ្លាក់ទឹកតែម្តង ប្រពន្ធឃើញប្តីធ្លាក់ទឹក ក៏ស្រែកឲ្យគេជួយ តែជនរងគ្រោះបានស្លាប់ទៅហើយ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់