ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូរេចង្កូតទៅបុកនឹងស្លាកសញ្ញាផ្លូវកោង ស្លាប់ភ្លាមៗនៅនឹងកន្លែង

កណ្តាល: សមត្ថកិច្ចបានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរសម្នាក់ បានជិះម៉ូតូម៉ាក ហុងដាសេ១២៥ បានរេចង្កូតទៅបុកនឹងស្លាកសញ្ញាផ្លូវកោង បណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម នៅនឹងកន្លែង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០ និង៤៥នាទីព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ៦អា ភូមិឬស្សីជ្រោយ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។

សពជនរងគ្រោះមានអាយុ២៤ឆ្នាំ និងមានស្រុកកំណើតនៅស្គន់ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការពិនិត្យ និងប្រគល់សពឲ្យទៅប្រពន្ធជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់