សៀមរាបៈ នៅវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ មានករណី ក្មេងលង់ទឹកធុងស្ពីត្រូនៅកៀនផ្ទះបណ្តាលឲ្យស្លាប់ នៅភូមិតាព័រ មួយ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
ក្មេងរងគ្រោះមានឈ្មោះ ឡា សុធារ៉ា ភេទ ប្រុស អាយុ១៣ខែ រស់នៅភូមិឃុំកើតហេតុ។
មូលហេតុ ឪពុកដងទឹកទុកក្នុងធុង ដើម្បីសំលៀងកាំបិត នៅជិតម៉ាស៊ីនឈូសឈើខាងជើងផ្ទះ រវល់ដាំស្ល ពេលដាំស្លហើយ មើលទៅឃើញកូននៅក្នុងធុទឹកជើងឡើងលើលង់ស្លាប់បាត់ទៅហើយ។
ចំពោះករណីនេះ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យរួបបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់