សៀមរាបៈ សមត្ថកិច្ច បានឲ្យដឹងថា មានករណីបុរសស្រវឹងស្រាម្នាក់ បានដុតផ្ទះខ្លួនឯងចោល កាលពីវេលាម៉ោង ៤ និង៣០នាទីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចតាស្នែ ខុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
ប្រភពដដែលបានបញ្ជាក់ថា ជនបង្កជាប្ដីឈ្មោះ ស៊ិន នុយ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរធ្វើស្រែ មានប្រពន្ធឈ្មោះ កែវ ទ្បុង ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ មុខរបរ ធ្វើស្រែ។
ផ្ទះដែលរងការខូចខាតមានទំហំ ៥x ៧ម៉ែត្រ ដំបូលស័ង្កសី ជញ្ចាំងស្លឹកខូចខាតទាំងស្រុង និងសម្ភារៈប្រើប្រាស់មួយចំនួន។
មូលហេតុប្ដី (ស្រវឹងស្រា) ហើយដុតផ្ទះខ្លួនឯង។ ជនបង្កត្រូវបាននគរបាលហៅ មកធ្វើកិច្ចសន្យា៕
មតិយោបល់