ព័ត៌មានជាតិ

បង្ក្រាប​ផ្ទះ​ផលិត​គ្រឿងញៀន​ រក​ឃើញ​ម៉ាស៊ីន​លាយថ្នាំ​៩​គ្រឿង​ ពុ​ម្ភ​គ្រាប់​ថ្នាំ​១៨០​ និង​សង្ស័យ​ជា​គ្រឿងញៀន​ ១៧៣.២​ គីឡូក្រាម​

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ បាន​ធ្វើការ​សហការ​ជាមួយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ នៃ​ក្រសួងមហាផ្ទៃ​ ដឹកនាំ​ដោយ​លោក​ សេង​ គឹ​ម​ឡាំង​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចុះ​បង្ក្រាប​នៅ​ចំណុច​ផ្ទះ​លេខ​២៨៥AE0​ ផ្លូវ​៣៧១​ ក្រុម​ទី​៦​ ភូមិ​អូរ​បែក​ក្អម​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ មាន​ម្ចាស់ផ្ទះ​ឈ្មោះ​ អ៊ុយ​ រ៉ា​ស៊ី​ ភេទ​ប្រុស​ (​ពុំ​មានការ​ឃាត់ខ្លួន​មនុស្ស​)​ កាលពី​ថ្ងៃ​ទី​២​ ខែមេសា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៣​និង​៣០​នាទី​ ។​

​ជា​លទ្ធផល​ ក្រុមការងារ​បាន​រក​ឃើញ​ វត្ថុ​តាម​មួយ​ចំនួន​ រួម​មាន​ ៖​ មេ​តំ​ហ្វេ​តា​មីន​១៨kg​ កេ​តា​មីន​៦០kg​ សារធាតុ​មិន​ច្បាស់លាស់​៥០.២kg​ ម្សៅ​រូប​ពោត​មាន​ច្បាស់លាស់​៨០​កេះ​ ម្សៅ​មិន​ច្បាស់លាស់​៤៥kg​ ម៉ាស៊ីន​លាយថ្នាំ​៩​គ្រឿង​ ជញ្ជីង​ថ្នឹង​០២​គ្រឿង​ ពុ​ម្ភ​គ្រាប់​ថ្នាំ​ ១៨០​ដើម​ និង​សម្ភារៈ​មួយ​ចំនួន​ ។​

​វត្ថុ​តាង​លើ​ត្រូវ​បាន​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ យក​ទៅ​រក្សា​ទុក​ ហើយ​ផ្ទះ​ខាងលើ​ត្រូវ​បាន​បិត​ជា​បណ្តោះអាសន្ន​៕

មតិយោបល់