ព័ត៌មានជាតិ

រត់ទៅណារួច ករណីវាយសមត្ថកិច្ចកាលពីថ្ងៃមុន ឃាត់បានបន្ថែម០២នាក់ទៀតហើយ

ភ្នំពេញ: កាលពីវេលាម៉ោង០១ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា (ប្រើខ្សែក្រវ៉ាត់វាយមកលើសមត្ថកិច្ច បណ្តាឲ្យរបួស) នៅចំណុចផ្លូវបេតុង ភូមិក្រាំងអងក្រង សង្កាត់ឃ្មួញ ខណ្ឌសែ​នសុខ បង្កឡើងដោយជនសង្ស័យចំនួន០៤នាក់ ។

ជនសង្ស័យ ០៤នាក់ រួមមាន(ឃាត់បន្ថែមចំនួន ០២នាក់ នៅវេលាម៉ោង១០ និង០០នាទីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩)
ទី១-ឈ្មោះ យ៉ាត ចាន់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែ​នសុខ (គ្មានសារធាតុញៀន)។

ទី២-ឈ្មោះ ផន សុផាន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែ​នសុខ (គ្មានសារធាតុញៀន)។

ទី៣-ឈ្មោះ ឈើន ប៊ុនឆាយ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែ​នសុខ (គ្មានសារធាតុញៀន)។

និងទី៤-ឈ្មោះ ណុច កក្កដា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅផ្ទះជួល ភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែ​នសុខ (គ្មានសារធាតុញៀន)។

ចំណែកជនរងគ្រោះម្នាក់ ឈ្មោះ ប្រាក់ សូលី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរនគរបាលសង្កាត់ក្រាំងធ្នង់ ជនជាតិខ្មែរ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ (របួសរលាតស្បែកកញ្ចឹងកផ្នែកខាងស្តាំមួយកន្លែង)។

សម្ភារ:បន្សល់ទុក៖ ខ្សែក្រវ៉ាត់ចំនួន០១ និងម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ ពាក់ស្លាកលេខតាកែវ 1H-0592 (របស់ជនសង្ស័យ)។

តាមដំណើររឿងមុនពេលកើតហេតុ ជនរងគ្រោះ កំពុងយាមប្រចាំការនៅប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ ស្រាប់តែមានជនសង្ស័យចំនួន០៤នាក់ បានជិះម៉ូតូមកឈប់ជិតសាលារៀនក្រាំងធ្នង់ ស្រែកឡូឡា ភ្លាមនោះជនរងគ្រោះ បានដើរចេញពីប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ មកសួរនាំស្រាប់តែជនសង្ស័យឈ្មោះ ណុច កក្កដា បានដកខ្សែរក្រវ៉ាត់ វាយមកលើជនរងគ្រោះ ចំកញ្ចឹងកបណ្តាឲ្យរបួស ភ្លាមនោះកម្លាំងល្បាត បានទៅដល់ចំណុចកើតហេតុ ឃើញក៏ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ យកមកធ្វើការសាសួរនៅអធិការដ្ឋាននគរបាលខណ្ឌាសែនសុខតែម្តង រួចជនរងគ្រោះ បានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ចំណែកបក្ខពួកជនសង្ស័យចំនួន០២នាក់ទៀត បានគេចខ្លួន ។

បន្ទាប់មកអធិការដ្ឋាន បានធ្វើការស្រាវជ្រាវបន្ត រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបន្ថែមចំនួន០២នាក់ទៀត គឺ(ឈ្មោះ ឈើន ប៊ុន ឆាយ និងឈ្មោះ ណុច កក្កដា) នៅវេលាម៉ោង១០ និង០០នាទីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្នះភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់