ព្រះសីហនុៈ វេលាម៉ោង ០៣និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ មានអគ្គិភ័យឆាបឆេះបន្ទប់បឹងហ្គាឡូ ទុកចោលនៅក្នុងដីឡូត៍មួយកន្លែងក្រោយផ្ទះសំណាក់បូទិករីករាយ ស្ថិតក្នុងក្រុមទី២ ភូមិ៦ (អូរត្រេះ២) សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។
មូលហេតុ៖ ដោយសារមានជនអនាមិកបោះកន្ទុយបារីលើគំនរសម្រាមក្បែរបឹងកាឡូនោះ។
បញ្ជាក់៖ ករណីអគ្គិភ័យនេះ បណ្តាលឲ្យឆេះខូចខាតបឹងកាឡូធ្វើពីឈើប្រក់ស្បូវដែលទុកចោល ពុំមានមនុស្សស្នាក់នៅចំនួន ០៧បន្ទប់ ហេតុការណ៍នោះសមត្ថកិច្ចចម្រុះមានកងរាជអាវុធហត្ថ និងកម្លាំងនគរបាលចេញអន្តរាគមន៍ ជួយសង្គ្រោះ ពន្លត់ភ្លាមៗ ផងដែរ៕



មតិយោបល់