ព័ត៌មានជាតិ

សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា…

ភ្នំពេញ: ដោយទទួលបានកាណែរនាំពីឯកឧត្តម អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់អាជីវករ និងម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ដែលធ្វើដំណើរតាមដងផ្លូវជាតិលេខ៤ គឺសូមវាងមកផ្លូវជាតិលេខ៣ ចាប់ពីម៉ោង ១០និង៣០នាទីព្រឹក ដល់ម៉ោង៣និង០០ រសៀល ដោយថ្ងៃស្អែកនេះ ( ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ) មានការលើកធ្នឹមស្ពាននៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទឹកដីខេត្តកំពង់ស្ពឺ ចន្លោះគីឡូម៉ែត្រលេខ ៤៧-៤៨ ត្រង់ចំណុចផ្សារកំពង់ស្ពឺ អាស្រ័យដូចនេះសូមបងប្អូនអាជីវករ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់មេត្តាយោគយល់៕

 

មតិយោបល់