ព័ត៌មានជាតិ

នៅសើចស្ញេញទៀត! យុវជនម្នាក់ ត្រូវអាណាព្យាបាល ប្រាប់ឲ្យសមត្ថកិច្ចចាប់ខ្លួន រឿងប្រើប្រាស់ថ្នាំញៀន និងបង្កហិង្សា

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង០៤ និង៤០នាទីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ មានអាណាព្យាបាល បានរាយការណ៍ឲ្យកម្លាំងប៉ុស្តិ៍ទឹកថ្លា ទាក់ទងនឹងរឿងកូនប្រុសរបស់គាត់ ប្រើប្រាស់គ្រឿងញៀន និងយកពូថៅដេញកាប់គាត់ និងកាប់ផ្ទះនៅភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា។

ក្រោយទទួលព័ត៌មានជំនាញប្រឆាំងគ្រឿងញៀនក្រុង បានដឹកនាំកម្លាំងប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ផាន់ លឹម ភេទប្រុសអាយុ ២២ឆ្នាំ នៅភូមិឃុំខាងលើ។

ឆ្លងតាមការធ្វើតេស្តិ៍រកសារធាតុញៀន បានបញ្ជាក់ថា វិជ្ជមាន (+) និងដកហូតវត្ថុតាង ពូថៅ០១ និងដុំថ្ម ២ដុំ៕

មតិយោបល់