ព័ត៌មានជាតិ

ស្រវឹងស្រា ជិះម៉ូតូដួលដោយខ្លួនឯង បណ្ដាលឲ្យរងរបួសយ៉ាងដំណំ

ប៉ៃលិន: កាលពី​វេលាម៉ោង ១០ និង ៥០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ មាន​ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កទ្បើងដោយខ្លួនឯង បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ នៅចំណុចភូមិអូរច្រាលិច សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ជនរងគ្រោះ​ឈ្មោះ រស់ រិទ្ធ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានជិះម៉ូតូម៉ាក ZOOMER-X ពាក់ស្លាកលេខប៉ៃលិន1B-3338 ។

សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ ដោយសារបើកបរ​ក្នុង​ស្ថានភាព​ស្រវឹង។​ បច្ចុប្បន្ន​ជនរងគ្រោះ ត្រូវបាន​បញ្ជូន​ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកម៉ូតូត្រូវបានរក្សាទុក នៅផ្ទះមិត្តភក្ដិរបស់​ជនរងគ្រោះ​៕

មតិយោបល់