ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពខណ្ឌពោ៍សែនជ័យ សហការជាមួយសិស្សានុសិស្ស សម្អាតបរិស្ថាន

ភ្នំពេញៈ លោកប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ និងមានការអនុញាតិពីលោកអភិបាលខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការ ឯកភាពខណ្ឌ មន្ត្រីរាជការ សិស្សានុសិស្សសរុប ប្រមាណជាង៦០០នាក់ សម្អាតបរិស្ថាន នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ តាមកំណាត់ដងផ្លូវសំខាន់ ផ្លូវសហព័ន្ធរុស្សី ផ្លូវជាតិលេខ ផ្លូវជាតិលេខ៤ មហាវិថីឈ្នះ ឈ្នះ ផ្លូវចោមចៅ ។

តាមប្រសាសន៍ លោក ប៉ាង លីដា អភិបាលរងខណ្ឌ បានឲ្យដឹងថា ការសម្អាតបរិស្ថាន នាព្រឹកនេះ ក្រោមប្រធានបទ «ទិវាបរិស្ថាន ទីក្រុងស្អាត» ដើម្បីដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋ ឲ្យស្រឡាញ់បរិស្ថាន ទីក្រុងស្អាត រស់នៅស្អាត សុខភាពប្រសើរ ។

លោកបន្តទៀតថា ការសហការសម្អាតបរិស្ថាននាព្រឹកនេះ សរុបចំនួនជាង៦០០នាក់ ដោយមានការចូលពីមន្ត្រីរាជការ សាលាខណ្ឌ សង្កាត់ សមត្ថកិច្ចប៉ូលិស សិស្សានុសិស្ស ដោយបែងចែកទៅតាមគោលដៅបានកំណត់រួច មានកំណាត់ផ្លូវសហព័ន្ធរុស្សី ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវចោមចៅ មហាវិថីឈ្នះ ឈ្មះ ឈ្នះ ។

អាជ្ញាធរសំណូមពរផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ មេត្តាចូលរួមសម្អាតបរិស្ថាន ទុកដាក់សំរាម វេចខ្ចប់ទុកដាក់ឲ្យបានត្រឹមត្រូវ ដើម្បីរង់ចាំរថយន្តស៊ិនទ្រី មកដឹកយកចេញ ជៀសវាងបោះចោលសំរាម តាមចិញ្ចើមផ្លូវ រាយប៉ាយ ប៉ើងហើរតាមផ្លូវ ធ្វើឲ្យធ្លាក់ចូលមាត់លូ បាត់បង់សោភ័ណ្ឌភាពដងផ្លូវ បរិស្ថានអ័ព្វអួរ ប៉ះពាល់ដល់សុខភាពផងដែរ៕

មតិយោបល់