ព័ត៌មានជាតិ

ទីតាំងលួចបង្កប់សេវាផ្លូវភេទ និងមានប្រើប្រាស់គ្រឿងញៀន ជ្រកក្រោមស្លាកយីហោកោសជប់មួយកន្លែង ត្រូវសមត្ថចុះបង្ក្រាប

ក្រចេះ: កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ កម្លាំងនគរបាល បានចុះបង្ក្រាបទីតាំងលួចបង្កប់ សេវាផ្លូវភេទខុសច្បាប់មួយកន្លែង ដែលមានប្រើប្រាស់គ្រឿងញៀន ជ្រកក្រោមស្លាកយីហោកោសជប់
នៅខាងក្រោយផ្សារស្នួល។

ស្នងការរងទទួលបន្ទុកប្រឆាំការជួញដូរមនុស្ស លោកស្រីវរសេនីយ៍ ឯក នៅ រតនា បានថ្លែងឲ្យដឹងថា ប្រតិបត្តិការនេះ នគរបាលបានឃាត់ខ្លួនមនុស្ស៣នាក់ ក្នុងនោះមានបុរសម្នាក់ ជាថៅកែ និងនារីបម្រើរសេវាផ្លូវភេទ មិនទាន់គ្រប់អាយុចំនួន២នាក់។

លោកស្រីស្នងការរងបញ្ជាក់ថា ពួកគេទាំង៣នាក់ សុទ្ធតែមានផ្ទុកសារធាតុញៀន ហើយក្មេងស្រី មិនទាន់គ្រប់អាយុទាំងពីរនាក់ ត្រូវបាននគរបាលជំនាញ ធ្វើការអប់រំណែនាំ និងបញ្ជូនពួកគេទៅមន្ទីរសង្គមកិច្ច៕

មតិយោបល់