ព្រះវិហារៈ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ៥នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីដឹកជញ្ជូន ឬជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។
សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង ១០ និង៣០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ដោយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ ដោយអនុវត្តតាមវិធានញុះញង់ បានបង្ក្រាបករណីរក្សាទុកដឹកជញ្ជូន ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវជាតិលេខ៩ ក្រោមស្ពាន ភូមិពោធិ៍ខឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។
ករណីនេះឃាត់ខ្លួនបានមុខសញ្ញាជនសង្ស័យ២នាក់ និងបន្តឈានទៅធ្វើការឃាត់ខ្លួនបានជនសង្ស័យជាមុខសញ្ញាជាប់ពាក់ព័ន្ធចំនួន៣នាក់បន្ថែមទៀត សរុបទាំងអស់៥នាក់ រួមមាន៖
ទី១. ឈ្មោះ អ៊ាម សាត ហៅម៉ូម ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងអារឈើ ស្នាក់នៅមិនពិតប្រាកដ និងស្នាក់នៅបណ្តោះអាសន្ននៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
ទី២.ឈ្មោះ ប៊ី ប៊ុន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរយោធា ស្នាក់នៅភូមិឈ្លិកក្រោម ក្នុងស្រុកដងទង់ ខេត្តកំពត។
ទី៣.ឈ្មោះ អ៊ាម នេសាន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងអារ.ឈើ ស្នាក់នៅក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
ទី៤.ឈ្មោះ សំ អាន ហៅអាន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាងអារ.ឈើ ស្នាក់នៅស្រុកបាកាន ខេត្តពោធិ៍សាត់។
ទី៥ឈ្មោះ ម៉ែន សុភ័ណ្ឌ ហៅភ័ណ្ឌ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងអារ.ឈើ ស្នាក់នៅភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
ក្នុងនោះដែរ សម្ភារៈវត្ថុតាង ៖ ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១កញ្ចប់ធំ មិនទាន់ថ្លឹង, កាំភ្លើងកែច្នៃ កាប៊ីន ចំនួន២ដើម , កាំភ្លើងកែច្នៃ កាប៊ីនចំនួន២ដើម (ពីរ) មានសំណក្បាលគ្រាប់ និងរំសេវផ្ទុះមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ខាងលើ សមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត និងរៀបចំកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់