ព័ត៌មានជាតិ

ចិន​៖ អ្នក​ស្លាប់​ដោយសារ​ផ្ដាសាយ​បក្សី​កើនឡើង​ដល់ ៧២​នាក់​នៅ​ដើមឆ្នាំ​នេះ​

​សរុប​មក​ដល់ពេលនេះ អ្នក​ស្លាប់​ដោយសារ​ជំងឺ​ផ្ដាសាយ​បក្សី H7N9 បាន​កើនឡើង​ដល់ ៧២​នាក់ នៅក្នុង​ប្រទេស​ចិន ត្រឹម​រយៈពេល ២​ខែ​ដំបូង ដើមឆ្នាំ ២០១៤​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​រដ្ឋាភិបាល​។​

​នៅក្នុង​របាយការណ៍​បានបង្ហាញ​ថា នៅក្នុង​ខែ​កុម្ភៈ ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺផ្ដាសាយបក្សី H7N9 មាន ៤១​នាក់ កើតមាន ៩៩​ករណី ហើយ​សរុប​ទាំងអស់​ក្នុង​ឆ្នាំនេះ មាន ២២៦​ករណី​។​

​កាលពី​ចុងឆ្នាំ ២០១៣ មាន​សារព័ត៌មាន​ចិន​ជា​ច្រើន​បាន​ចុះផ្សាយ​ថា មេរោគ​នេះ​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​បាន ប៉ុន្តែ​អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់ថា ពុំទាន់​មាន​ភស្ដុតាង​ណាមួយ​បញ្ជាក់​ថា​មេរោគ​នេះ​អាច​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​ទេ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​សប្ដាហ៍​មុន ហុងកុង​បាន​បញ្ជាក់ថា មាន​កើត​ករណី​ផ្ដាសាយ​បក្សី H7N9 ចំនួន ៦​ករណី​៕​
2014-03-10_153035

មតិយោបល់