ព័ត៌មានជាតិ

ហ៊ានខ្លាំងណាស់! មានអ្នកលួចដុតសាលារៀនបឋមសិក្សាស្រែអង្ក្រង ឆេះខ្ទេចដោយមិនដឹងមូលហេតុ..

រតនគិរី: មានករណីអគ្គិភ័យមួយបានឆាបឆេះ សាលារៀនបឋមសិក្សាស្រែអង្ក្រង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង៥និង២០នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិ២ ឃុំស្រែអង្ក្រង ស្រុកកូនមុំ ខេត្តរតនគិរី។

សូមបញ្ជាក់ថា ករណីអគ្គិភ័យនេះបានឆេះខូចខាតសាលារៀនមួយខ្នង មាន៤បន្ទប់ បណ្តោយ៣២ម៉ែត្រ ទទឹង១០ម៉ែត្រ ធ្វើអំពីថ្មក្រោមឈើលើ ដោយមានការអន្តរាគមន៍ពីប្រជាពលរដ្ឋ និងក្រុមពន្លត់អគ្គិភ័យស្រុកកូនមុំបានធ្វើការសង្គ្រោះ ដោយប្រើប្រាស់ទឹកអស់១២០០០លីត្រ តែដោយទំហំនៃការឆេះនេះខ្លាំងពេក រថយន្តអគ្គិភ័យមិនអាចគ្រប់គ្រងបាននោះទេ។

ចំពោះមូលហេតុ សមត្ថកិច្ចដាក់ការសន្និដ្ឋានថា អាចបណ្តាកមកពីមានអ្នកលួចដុត៕

មតិយោបល់