ព័ត៌មានជាតិ

ខឹងម្តាយស្តីបន្ទោសបាត់មួយយប់ស្អែកឡើងប្រទះឃើញចង.ក ស្លាប់បាត់

កំពង់ធំ: កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៨និង៣០នាទីយប់ ជនរងគ្រោះមាន ឈ្មោះជិន ចាន់ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិទំនប់ ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានផឹកស្រាស្រវឹង ដោយខឹងម្ដាយជេបន្ទោសណែនាំភ្លាមនោះជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះបាត់រហូតដល់ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៨និង០០នាទី បងប្អូនដើរកបានហើយប្រទះឃើញចង.ក ខ្លួនឯងនឹងខ្សែអង្រឹងនៅខ្ទមចម្ការស្វាយចន្ទីចម្ងាយពីភូមិ១០០០ម៉ែត្ររួចហើយក៍បានរាយការណ៏ទៅសមត្ថកិច្ចដើម្បីចុះពិនិត្យដល់កន្លែងកើតហេតុ។
ក្រោយពីពិនិត្យរួចសព ពិតជាស្លាប់ដោយចង.ក ខ្លួនឯងពិតប្រាកដមែន ទើបប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់