ព័ត៌មានជាតិ

​រថយន្ត​សាំយ៉ុង បើករេចង្កូតបុកជាមួយម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់!

ព្រៃវែង: បុរសម្នាក់បើករថយន្តរេចង្កូតទៅបុកម៉ូតូ បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ នៅលើផ្លូវជាតិលេខ៨ ចន្លោះបង្គោលគីឡូម៉ែតលេខ១១១និង១១២ ស្ថិតក្នុងភូមិ ជោរ៍ទី ២ ឃុំក្រញួង ស្រុកកំចាយមារ ខេត្តព្រៃវែង។

រថយន្តម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ តាកែវ2A-0856 បើកបរដោយឈ្មោះ ចេន ភព្វ ភេទប្រុស អាយុ​៣០ឆ្នាំ រស់នៅភូមិអញ្ចាញ ឃុំក្របៅ ស្រុកកំចាយមារ(មានទិសដៅពីត្បូងទៅជើង) បានបុកម៉ូតូម៉ាកវ៉េវ​ V/N​(វៀតណាម) ដឹកត្រី បើកបរដោឈ្មោះ យស់ ឆុន ភេទប្រុស អាយុ​៤៨ឆ្នាំ រស់នៅភូមិគំនុំ ឃុំស្មោងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង បណ្ដាលឲ្យរងរបួសបាក់ជើងខាងឆ្វេង។

បច្ចុប្បន្នវត្ថុតាង រថយន្តនិងម៉ូតូ សមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំចាយមារ៕

មតិយោបល់