កំពង់ស្ពឺៈ កាលពីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ មានករណីហិង្សាដោយចេតនា ជនល្មើសឈ្មោះ ជួន បញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិប៉ែល ហែល សង្កាត់សុព័រទេព ក្រុងច្បារមន(យុវជនឈាមរាវ)ផឹកស្រាស្រវឹងនិយាយទាស់ចិត្ដ ទាញដំបងឫស្សីវាយទៅលើជនរងគ្រោះ មានឈ្មោះកែវ សន ហៅវឿន ភេទប្រុស អាយុ ៣៩ឆ្នាំនៅភូមិជាមួយគ្នា បណ្ដាលឲ្យដួលទៅលើដី រួចរត់គេចមកផ្ទះបាត់ជនរងគ្រោះងើបដេញតាមស្ទុះទាញ កាំបិតផ្គាក់កាប់ ចំ.កដៃបណ្ដាលឲ្យរងរបួសធ្ងន់។ រួចយកដែកបំពង់ទីបវាយសំពងបន្ថែមទៀតរហូតប្រជាពលរដ្ឋជួយអន្ដរាគមន៍ ចាប់បញ្ជូនខ្លួនឲ្យនគរបាលចាត់ការ។
ករណីនេះកើតឡើងនៅក្នុងពិធីជប់លៀងឡើងតូចលក់អីវ៉ាន់របស់ឈ្មោះម៉ែន ចិន្ដា ភេទស្រី អាយុ ៣៧ឆ្នាំ ស្ថិតក្នុងភូមិប៉ែលហែល សង្កាត់សុព័រទេព ក្រុងច្បារមន។
មូលហេតុឈ្មោះ បញ្ញាស្រវឹងស្រាហើយគេនិយាយចំអកថាគេអត់អញ្ញើញផងមកដែរ ក៏មានចិត្ដខឹងជនរងគ្រោះថាជាអ្នកហៅខ្លួនឲ្យមកខ្មាសគេ។
បច្ចុប្បន្នជនសង្ស័យរួមជាវត្ថុតាង បានបញ្ជូនមកជំនាញព្រហ្មទណ្ឌខេត្ដ កសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់