ផ្ទះ ព័ត៌មានជាតិ រថយន្តហ្វតរ៉េ...

រថយន្តហ្វតរ៉េនជ័រ ថយក្រោយមិនប្រយ័ត្ន ជ្រុលទៅប៉ះរថយន្តព្រូសរងខូចខាត

0

ភ្នំពេញ: បុរសម្នាក់បើករថយន្តហ្វតរ៉េនជ័រមួយគ្រឿង ថយក្រោយមិនប្រយ័ត្នជ្រុលទៅប៉ះរថយន្តព្រូស បើកដោយនារីម្នាក់បណ្ដាលរងការខូចខាតមួយចំហៀងយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២៦១ ចំនុចផ្សារសំណង់១២ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកហ្វតរ៉េនជ័រ ពាក់ស្លាកលេខ ភ្នំពេញ 2AP-5323 បានបើកថយក្រោយចេញពីផ្លូវលំពីកើតទៅលិច ខណ:មកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុករថយន្តតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-7239 បើកនារីម្នាក់ធ្វើដំណើរពីត្បូងទៅជើងបណ្ដាលរងការខូចខាតមួយចំហៀងខាងស្ដាំ តែសំណាងល្អមិនបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាតែសម្រួលមិនត្រូវទើបសមត្ថកិច្ចសម្រេចវាស់វែងយករថយន្តទាំងពីរគ្រឿងទៅទុកនៅអធិការដ្ឋានខណ្ឌទួលគោករង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.