ព្រៃវែងៈ បុរសម្នាក់តខ្សែភ្លើងចេញពីផ្ទះទៅឆក់ត្រី អកុសលឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀល នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ក្នុងភូមិស្រះតាអឹម ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង ។
ជនរងគ្រោះ មានឈ្មោះ រ៉ន សារួន ភេទប្រុស អាយុ ៣១ឆ្នាំ បានតខ្សែភ្លើងចេញពីផ្ទះទៅឆក់ត្រីចម្ងាយពីផ្ទះ១៥ម៉ែត្រ នៅស្រះខាងលិចផ្ទះតែម្នាក់ឯង បណ្តាលឲ្យឆក់ស្លាប់ ដោយសារតែខ្វះបច្ចេកទេស។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់